top of page

ទូរសព្ទ Samsung Galaxy S25 Edge កម្រាស់ស្តើងជាងគេរបស់ Samsung

  • Writer: តាំង ចន្ថា
    តាំង ចន្ថា
  • May 15
  • 1 min read

ទូរសព្ទ Flagship ស្តើងបំផុតរបស់ Samsung បានប្រកាសលក់កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ​ គឺ Samsung Galaxy S25 Edge ដែលមានកម្រាស់ត្រឹមតែ ៥.៨មម និងទម្ងន់ស្រាល ត្រឹមតែ ១៦៣ក្រាម ដោយសារតែតួខ្លួនធ្វើឡើងពីទីតានីញ៉ូមរបស់វា។



Samsung Galaxy S25 Edge
Samsung Galaxy S25 Edge

ទូរសព្ទនេះ មិនមែនជាទូរសព្ទតម្លៃធូរថ្លៃរបស់ Samsung ឡើយ ដោយសារតែតម្លៃខុសគ្នាតិចតួចជាមួយនឹង Galaxy S25 Ultra។ ទូរសព្ទ Samsung Galaxy S25 Edge សម្រាប់អ្នកដែលចង់បានទូរសព្ទដែលស្តើង ស្រាល និងមានមុខងារដូច Flagship ទូទៅ។


នេះជាចំណុចសំខាន់ៗដែលអ្នកត្រូវដឹងអំពី S25 Edge៖


  • កាំមេរ៉ា២គ្រាប់ 200 MP, f/1.7, (wide), 1/1.56" (សេនស័រតូចជា S25 Ultra) និង 12 MP, f/2.2, (ultrawide), PDAF

  • អេក្រង់ដូច LTPO AMOLED 2X ដូច S25 Ultra តែអត់មាន DX anti-reflective coating សម្រាប់ការពារចំណាំងផ្លាត

  • ថ្មតូចត្រឹមតែ 3900 mAh ដោយសារតែកម្រាស់ស្តើងរបស់វានេះហើយ ជាមួយនឹងកម្លាំងសាក ២៥វ៉ាត់ និងសាកឥតខ្សែ ១៥វ៉ាត់

  • Chip Snapdragon 8 Elite ដូច S25 Ultra ដែរ



នេះជាលើកដំបូងរបស់ Samsung ក្នុងការបញ្ចេញនូវ ទូរសព្ទ Flagship ដែលស្តើងបំផុតរបស់ខ្លួន។ ចាំមើលថា តើនឹងមានការគាំទ្រពីអ្នកប្រើកម្រឹតណាដែរ?

Comments


អត្ថបទទាំងអស់

GEEK KH Black.png

អំពីយើង

ស្វែងយល់អំពី Volten International Cambodia ជាមួយ GEEK KH ដែលផ្តួចផ្តើមឡើងដោយ V-Life Cambodia។ លោកអ្នកអាចរៀនពី Volten business opportunity, personal development Cambodia និង online business ដែលអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន។

ទំនាក់ទំនង

Tel: 012 411 036

តេលេក្រាម៖ VLifeCambodia

ជួបគ្នានៅក្នងបណ្តាញសង្គមផ្សេងទៀត
  • Facebook
  • TikTok
  • Youtube
  • Facebook

© 2025 ជីក | GEEK KH សិទិ្ធទាំងអស់ត្រូវបានរក្សាទុក

bottom of page