Xiaomi Pad 7 Series នឹងបើកលក់ជាសាកលនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥
- តាំង ចន្ថា

- Feb 25
- 1 min read

ថេប្លេតកំពូលរបស់ Xiaomi គឺ Xiaomi Pad 7 និង Xiaomi Pad 7 Pro បានប្រកាសលក់ក្នុងទីផ្សារប្រទេសចិនកាលពីខែតុលា ឆ្នាំ២០២៤។ ចូលដល់ឆ្នាំ២០២៥នេះ វាដល់ពេលដែល Xiaomi Pad 7 Series នឹងប្រកាសលក់ជាសាកលដែរហើយ ពោលគឺនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) ដែលធ្វើឡើងនៅក្នុងទីក្រុង បាសេឡូណា ប្រទេស អេស្ប៉ាញ។

Xiaomi Pad 7 Series ជាប្រភេទថេប្លេតដែលខ្លាំងជាងគេនៅលើអេក្រង់ 11.2" ដែលមាន Refresh Rate រហូតដល់ 144Hz ជាប្រភេទ IPS LCD និងភ្លឺដល់ 800nits។ Xiaomi Pad 7 បំពាក់នូវ Chip Snapdragon 7+ Gen 3 (4 nm) ហើយ Xiaomi Pad 7 Pro មកជាមួយ Snapdragon 8s Gen 3 (4 nm)។ ថេប្លេតទាំងពីរមកជាមួយថ្ម 8850 mAh ដែល Xiaomi Pad 7 ទ្របានកម្លាំងសាក 45W ដែលអាចសាកពេញក្នុងពេល ១ម៉ោង និង២០នាទី ហើយ Xiaomi Pad 7 Pro វិញទ្របានកម្លាំងសាក 67W ដែលអាចសាកបាន ៤០% ក្នុងពេលតែ២០នាទី។







Comments