top of page

ខ្លីៗអំពី iPhone 16e

  • Writer: តាំង ចន្ថា
    តាំង ចន្ថា
  • Feb 24
  • 1 min read

ទូរសព្ទ iPhone 16e
ទូរសព្ទ iPhone 16e


iPhone 16e ជា iPhone ដែលមានតម្លៃធូរថ្លៃជាងគេ និងជា iPhone ស៊េរីចុងក្រោយក្នុងត្រកូល iPhone 16 series បានប្រកាសលក់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។


ចំណុចគួរឲ្យកត់សម្គាល់របស់ទូរសព្ទនេះគឺ មានរូបរាង និងអេក្រង់ដូចគ្នាបេះបិតទៅនឹង iPhone 14 លើកលែងតែកោះកាំមេរ៉ាខាងក្រោយ ប៉ុន្តែវាមានទំងន់ស្រាលជាង iPhone 14។ ចំណែកឯកាំមេរ៉ាក្រោយវិញ មានតែមួយគត់ ដែលមានទំហំ 48 MP, f/1.6, 26mm (wide), PDAF, OIS អាច zoom optical បាន២ដង។ Action Button ក៏នៅមានវត្តមានលើទូរសព្ទមួយនេះដែរ។



ទូរសព្ទ Apple iPhone 16e


បន្ទះ Chips វិញ គឺ Apple បានដាក់ chip A18 (3nm) ដូចនឹងទូរសព្ទ iPhone 16 និង 16 Plus ដែរ។ ហើយចំណុចគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតគឺ Apple បានដាក់ modem C1 ផ្ទាល់ខ្លួនលើកដំបូង ដែលធានាថា សេវាខ្លាំង និងស៊ីថាមពលតិចបំផុត និងគេនឹងព្យាករណ៍ថា Apple នឹងដាក់ modem C1 នេះនៅលើ iPhone ស៊េរីក្រោយៗទៀត។


សរុបមកវិញ Apple iPhone 16e គឺសម្រាប់អ្នកដែលទទួលបានបទពិសោធពេញលេញក្នុងការប្រើប្រាស់ iOS ប៉ុន្តែមិនចង់ចំណាយលុយច្រើនលើ Hardware ខ្លះដែលមិនត្រូវការ។ ជាមួយតម្លៃថោកជាង iPhone 16 ប្រហែល២០០ដុល្លា ប៉ុន្តែវារក្សានូវរូបរាង Premium Flagship សម្រាប់អ្នកប្រើ។



Comments


Commenting on this post isn't available anymore. Contact the site owner for more info.

អត្ថបទទាំងអស់

GEEK KH Black.png

អំពីយើង

ស្វែងយល់អំពី Volten International Cambodia ជាមួយ GEEK KH ដែលផ្តួចផ្តើមឡើងដោយ V-Life Cambodia។ លោកអ្នកអាចរៀនពី Volten business opportunity, personal development Cambodia និង online business ដែលអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន។

ទំនាក់ទំនង

Tel: 012 411 036

តេលេក្រាម៖ VLifeCambodia

ជួបគ្នានៅក្នងបណ្តាញសង្គមផ្សេងទៀត
  • Facebook
  • TikTok
  • Youtube
  • Facebook

© 2025 ជីក | GEEK KH សិទិ្ធទាំងអស់ត្រូវបានរក្សាទុក

bottom of page